ចំណេះដឹងទូទៅ៖ ថ្ងៃអាទិត្យនេះជា «ទិវាឪពុក ឬ ទិវាបិតា», ស្វែងយល់អំពីប្រវត្តិនៃទិវានេះ

ចំណេះដឹងទូទៅ៖ ថ្ងៃអាទិត្យនេះជា «ទិវាឪពុក ឬ ទិវាបិតា», ស្វែងយល់អំពីប្រវត្តិនៃទិវានេះ ចំណេះដឹងទូទៅ៖ ថ្ងៃអាទិត្យនេះជា «ទិវាឪពុក ឬ ទិវាបិតា», ស្វែងយល់អំពីប្រវត្តិនៃទិវានេះ

 (បរទេស)៖ «ទិវាឪពុក (Father's Day)» លើកដំបូងបំផុតត្រូវបានប្រារព្វធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩១០ នៅក្នុងរដ្ឋវ៉ាស៊ីនតោននៃ សហរដ្ឋអាមេរិក។ ប៉ុន្តែទាល់តែដល់ឆ្នាំ១៩៧២ គឺ៥៨ឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Woodrow Wilson បានប្រកាស «ទិវាមាតា» ជាទិវាជាតិផ្លូវការ ទើប «ទិវាឪពុក» នេះ បានក្លាយជាបុណ្យជាតិមួយនៅទូទាំងសហរដ្ឋអាមេរិក។

* «ទិវាម្តាយ» នាំឲ្យមានការបង្កើត «ទិវាឪពុក»
«ទិវាម្តាយ ឬទិវាមាតា» ដែលគ្រប់គ្នាតែងតែប្រារព្ធជារៀងរាល់ឆ្នាំ គឺមានដើមកំណើតនៅក្នុងអំឡុងយុទ្ធនាការសន្តិភាពនិងការផ្សះផ្សារ នៃ សម័យក្រោយសង្រ្គាមស៉ីវិលនៅសហរដ្ឋអាមេរិក។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨៦០ តាមការជំរុញរបស់សកម្មជនមួយរូបគឺលោកស្រី Ann Maria Reeves Jarvis ក្រុងមួយនៃ West Virginia ដែលមានការបែកបាក់គ្នា បានប្រារព្ធ «ទិវាពលកម្មមាតា» ដើម្បីផ្តល់ឱកាសឲ្យម្តាយៗ នៃកងទ័ពពួក Confederate និង Union បានមកជួបជុំគ្នា។

នៅឆ្នាំ១៩០៨ ក៏មានការប្រារព្ធរៀបចំ «ទិវាមាតា» ឡើងជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania។ ការប្រារព្ធទិវាមាតាលើកដំបូងនេះ គឺដោយសារកូនស្រីលោកស្រី Jarvis គឺ Anna Jarvis ចង់ផ្តល់ការគោរពដល់ម្តាយខ្លួនតាមរយៈការធ្វើឲ្យ ទិវាមាតាក្លាយជាទិវាជាតិ។ មួយឆ្នាំក្រោយមកគឺឆ្នាំ១៩០៩ រដ្ឋចំនួន៤៥បានប្រារព្ធទិវានេះឡើង ហើយនៅឆ្នាំ១៩១៤ ប្រធានាធិបតីអាមេរិក លោក Woodrow Wilson ក៏បានយល់ព្រមឲ្យជ្រើសរើសយក «ថ្ងៃអាទិត្យទី២ ក្នុងខែឧសភា» គឺជាទិវាជាតិដែលគោរពដល់មាតា។ ព្រោះតែ «ទិវាមាតា» នេះហើយ ទើបឈានឲ្យមាន «ទិវាឪពុក» ដែរ។

* ប្រវត្តិ «ទិវាឪពុក»
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩០៨ ព្រះវិហារសាសនាគ្រឹស្តមួយកន្លែងនៅក្នុងរដ្ឋ West Virginia បានឧបត្ថម្ភឲ្យមានព្រឹត្តិការណ៍ដំបូងនៅក្នុង សហរដ្ឋអាមេរិក ដែលបង្ហាញ ការគោរពដល់ឪពុក គឺតាមរយៈកិច្ចកម្មវិធីធម្មទេសនាមួយនាថ្ងៃអាទិត្យ សម្រាប់ដួងវិញ្ញាណខ័ន្ធរបស់បុរស ចំនួន៣៦២នាក់ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្ម របស់ក្រុមហ៊ុន Fairmont ក្នុងក្រុង Monongah កាលពីខែធ្នូ ឆ្នាំ១៩០៧។ យ៉ាងណាមិញ វាជាពិធីបុណ្យប្រារព្ធតែមួយលើកហើយចប់ប៉ុណ្ណោះ ដោយមិនមែនជាទិវាឈប់សម្រាកប្រចាំឆ្នាំនោះទេ។

នៅឆ្នាំបន្ទាប់មក ស្រ្តីម្នាក់ឈ្មោះ Sonora Smart Dodd មកពីក្រុង Spokane នៃរដ្ឋវ៉ាស៊ីនតោន។ លោកស្រី Sonora ស្ថិតក្នុងគ្រួសារមួយ មានបងប្អូនសរុប៦នាក់ ដែលស្ថិតក្រោមការបីបាច់ថែរក្សារបស់ឪពុក ដែលជាបុរសពោះម៉ាយ។ លោកស្រី Sonora បានព្យាយាមបង្កើត ឲ្យមានទិវាផ្លូវការសម្រាប់ឪពុក ដែលស្មើនឹងទិវាម្តាយដែរ។ ទីបំផុតលោកស្រីក៏ទទួលជោគជ័យ ដោយរដ្ឋវ៉ាស៊ីនតោនបានធ្វើការប្រារព្វ «ទិវាឪពុក ឬទិវាបិតា» ជាលើកដំបូងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ១៩១០។ ឆ្នាំក្រោយមក រដ្ឋអាមេរិកដទៃៗទៀតក៏បានធ្វើដូចគ្នា ។ ទោះបែប នេះក្តី រហូតទាល់តែដល់ឆ្នាំ១៩៧២ ក្រោយភាពចម្រូងចម្រាសមួយចំនួន ប្រធានាធិបតីអាមេរិក លោក Richard Nixon បានប្រកាស «ទិវាឪពុក» ជាទិវាជាតិផ្លូវការ។

គួរជម្រាបថា «ទិវាឪពុក» នេះ ត្រូវគេប្រារព្ធឡើងក្នុងខែខុសៗគ្នា ប៉ុន្តែភាគច្រើនគឺតាមសហរដ្ឋអាមេរិក គឺនៅថ្ងៃអាទិត្យសប្តាហ៍ទី៣ ក្នុងខែ មិថុនា ដែលឆ្នាំនេះត្រូវចំថ្ងៃទី២១ ខែមិថុនា៕

ប្រភពវែបសាយ http://History.com បកប្រែដោយ៖ Freshnews